រដ្ឋមន្រ្តី សាយ សំអាល់៖ កិច្ចការពារ និងអភិរក្សជីវៈចម្រុះនៅកម្ពុជា ទទួលជោគជ័យនៅពេលនេះ គឺអាស្រ័យកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីទាំងអស់

FN ៖ «កិច្ចការពារ និងអភិរក្សជីវៈចម្រុះនៅកម្ពុជាទទួលបានជោគជ័យ​រហូតមកទល់ពេលនេះគឺអាស្រ័យដោយ មានកិច្ចខិតខំប្រឹងប្រែង និងការលះបង់ខ្ពស់ របស់មន្ត្រីទាំងអស់ របស់យើងទាំងកម្លាំងបញ្ញា ស្មារតី និងប្រកបដោយការទទួលខុសត្រូវខ្ពស់»។ នេះគឺជាការថ្លែងកោតសរសើររបស់លោក សាយ សំអាល់ រដ្ឋមន្ត្រី ក្រសួងបរិស្ថានចំពោះមន្ត្រីក្រសួងបរិស្ថាន នៅចំពោះមុខអ្នកចូលរួមជាច្រើននាក់ ក្នុងឱកាសលោកចូលរួមជា​អធិបតី​ក្នុង​ទិវា​ជីវៈចម្រុះ​អន្តរជាតិ ២២ ឧសភា ​ឆ្នាំ​២០១៧ក្រោម​ប្រធាន​បទ​ «ជីវៈចម្រុះ និង​ទេសចរណ៍​ប្រកប​ដោយ​និរន្តរភាព​»។ ទិវា​ជីវៈចម្រុះ​អន្តរជាតិ​ ២២ ឧសភា ២០១៧ ក្រោម​ប្រធាន​បទ «ជីវចម្រុះ និង​ទេសចរណ៍​ប្រកប​ដោយ​និរន្តរភាព» ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​មាន​កិច្ច​សហការ​ជា​មួយ​សាកលវិទ្យាល័យភូមិន្ទ​ភ្នំពេញ​ និង​នាយកដ្ឋាន​ជីវៈចម្រុះនៃ​ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ព្រម​ទាំង​មាន​ការ​គាំទ្រ​ពី​ដៃគូ​អភិវឌ្ឍន៍​នានា​ពិសេស​អង្គការ​កម្ម​វិធី​អភិវឌ្ឍន៍សហប្រជាជាតិ (UNDP) និងសហគមន៍អ៊ឺរ៉ុប (EU) ហើយ​មាន​ការ​ចូលរួម​ពី​តំណាង​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ អង្គការ​សង្គមស៊ីវិល សិស្ស និស្សិត​ប្រមាណ ​៥០០នាក់​ផង​ដែរ​។ ថ្លែង​​សុន្ទរកថា ​ក្នុង​​ទិវា​ជីវៈចម្រុះ​អន្តរជាតិ ២២ ឧសភា ឆ្នាំ​២០១៧ លោក សាយ សំអាល់ រដ្ឋមន្រ្តី​ក្រសួង​បរិស្ថាន​ និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​​ចីរភាព បាន​លើក​ឡើង​ពី​តម្លៃ​ និង​សារៈ​ប្រយោជន៍​នៃ​ធនធាន​ជីវៈចម្រុះ​ និង​ប្រព័ន្ធ​អេកូឡូស៊ី​ដែល​បាន​ផ្ដល់​សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម និង​សុខមាលភាព​មនុស្ស​នៅ​លើ​ភព​ផែនដី។ … Continue reading រដ្ឋមន្រ្តី សាយ សំអាល់៖ កិច្ចការពារ និងអភិរក្សជីវៈចម្រុះនៅកម្ពុជា ទទួលជោគជ័យនៅពេលនេះ គឺអាស្រ័យកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីទាំងអស់